ក្រុមការងារយុវជនគណបក្សក្រុងព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ដែល​បាន​ឧបត្ថម្ភ ដល់ដំណើរទស្សនកិច្ចសិក្សាតំបន់ប្រវត្តសាស្រ្ត


លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងក្នុងនាមប្រធានក្រុមការងារយុវជនគណបក្សក្រុងព្រៃវែង បានសំណេះសំណាល និងជូនដំណើរយុវជនទៅទស្សនកិច្ច នៅតំបន់ប្រវត្តិសាស្រ្ត ចំនួន ៣ ទីតាំង មានដូចខាងក្រោម ៖
១-វិមានឈ្នះឈ្នះ
២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
៣-មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ក្នុងកម្មវិធីនេះ មានសិស្សានុសិស្ស មកពីវិទ្យាល័យទាំង៣ ក្នុង​ក្រុងព្រៃវែង ចូលរួមសរុបចំនួន ២០៥នាក់ ៖
១/យុវជនវិទ្យាល័យ ហ៊ុន សែន កំពង់លាវ
ចំនួន១០៥ នាក់
២/ យុវជន វិទ្យាល័យ ព្រះអង្គឌួង ចំនួន៥០ នាក់
៣/យុវជនវិទ្យាល័យចម្រើនវិជ្ជា ចំនួន៥០ នាក់ បានឆ្ពោះទៅ៖
ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា យល់ដឹងកាន់តែច្បាស់អំពីរបបប្រល័យពូជសាសន៍ យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបនោះពិតជាមានការកាប់សម្លាប់ប្រជាជនអស់រាប់លាននាក់ពិតប្រាកដមែន។
ក្រោមការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣ (សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត) បានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាយុវជនបន្តវេន សូមប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ រក្សាសុខសន្តិភាព និងមិនអោយរបបដ៏យង់ឃ្នងនេះ វិលមកវិញសាជាថ្មីម្ដងទៀត នៅលើទឹកដីមាតុភូមិកម្ពុជាឡើយ។