នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នាខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅនិងភូមិបារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល
នឹងបាននាំយកអំណោយកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ៣៥០កញ្ចប់ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន មន្រ្តីសមាគម តុ ហាកឹម តួន ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ដូច្នេះសូមអុំ ពូមីង បងប្អូន ចូលរួមបន្តការគ្រាំទ្រ នូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តនៅសុខសន្តិភាព ដើម្បីអភិវឌ្ឍន៏គ្រប់វិស័យ ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករ ១២គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .អូវ៉ាន់ទី ០១ដប