សមាជិករដ្ឋសភា ចំនួន ២រូប បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់កញ្ចប់អាហារគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋសាសនិឥស្លាមសម្រាប់ខែបួសរ៉ម៉ាឌនឆ្នាំ២០២៥ ចំនួន១៥០គ្រួសារ ស្ថិតនៅឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


នាព្រឹកថ្ងៃព្រហស្បត៍ ទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំង ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ នៅក្នុងភូមិទួល ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
និងបាននាំយកអំណោយកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ១៥០កញ្ចប់ ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពី ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សុះ ស៊ុបអុីអនុរដ្ឋលេខាធិការវប្បធម៏ និងវិចិ្តសិល្ប: ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុកកំពង់ត្រឡាច អាជ្ញាធរមូលដ្ឋាន តុ ហាកឹម តួន ផងដែរ ។

ក្នុងឱកាសនោះផងដែរ សមាជិករដ្ឋសភាទាំងពីររូប បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ដូច្នេះសូមអុំ ពូមីង បងប្អូន ចូលរួមបន្តការគ្រាំទ្រ នូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តនៅសុខសន្តិភាព ដើម្បីអភិវឌ្ឍន៏គ្រប់វិស័យ ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករ ១២គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .អូវ៉ាន់ទី ០១ដប