លោក ម៉ននី បណ្ឌិត បានអញ្ជើញសំណេះសំណាល ចែកភេសជ្ជៈ និងថវិកាមួយចំនួន ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែង ក្នុងឱកាសទិវាសិទ្ធិអន្តរជាតិនារី ៨មីនា


ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញសំណេះសំណាល និងចែកភេសជ្ជៈ ចំនួន០៥កេស និងថវិកាមួយចំនួន ដល់បុគ្គលិកអនាម័យបរិស្ថានក្រុងព្រៃវែង ក្នុងឱកាសទិវាសិទ្ធិអន្តរជាតិនារី ៨មីនា នៅសាលាក្រុងព្រៃវែង។

ក្នុងឱកាសនោះផងដែរ លោក ម៉ននី បណ្ឌិត បានថ្លែងអំណរអរគុណបងប្អូនអនាម័យបរិស្ថានក្រុង ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ដែលជាចំណេកមួយធ្វើឱ្យទីក្រុងព្រៃវែងមានសោភ័ណភាពស្រស់ស្អាត និងគ្មានសម្រាម។

ជាពិសេសនាពេលខាងមុខនេះ ខេត្តព្រៃវែងយើងនឹងមានរៀបចំសម្រាប់ព្រឹត្តការណ៍សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥ ដូច្នេះលោកអភិបាលក្រុង បានចាត់ឱ្យបុគ្គលិកអនាម័យក្រុង ត្រៀមសម្អាតតាមផែននីមួយៗ ទាំងមុនពេលសង្រ្កាន្ត និងបញ្ចប់សង្រា្កន្ត ផងដែរ។