អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសពាក់ព័ន្ធនិងករណីល្បែងអនឡាញ និងស្កែមអនឡាញខុសច្បាប់គ្រប់ប្រភេទ


នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសពាក់ព័ន្ធនិងករណីល្បែងអនឡាញ និងស្កែមអនឡាញខុសច្បាប់គ្រប់ប្រភេទ។
កិច្ចប្រជុំនេះមានការអញ្ញើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកអធិការក្រុង/ស្រុកទាំង៨ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៨ និងលោកប្រធានការិយាល័យច្បាប់ និងសុវត្ថិភាពសាធារណៈខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។