សម្តេចអគ្គមហាពញាចក្រី ហេងសំរិន អញ្ជើញ បើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី(APA)


នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នេះមុនពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី(APA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ីបានអនុញ្ញាត្តអោយឯកឧត្តមលោកជំទាវជាប្រធានគណប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក សភាតំបន់អាស៊ីចូលជួបសម្តែងការគួរសមនិងធ្វើសវនាការ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា “វត្តមានរបស់សមាជិកសភាតំបន់អាស៊ី នៅពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងជាការលើកទឹកចិត្តដល់រដ្ឋសភាកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រធានសភាតំបន់អាស៊ី និងបានរួមចំណែកឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ”។
សម្តេច ប្រធានសភាតំបន់អាស៊ី បានគូសបញ្ជាក់ទៀតថា វត្តមានសមាជិក APA នៅពេលនេះ បានបង្ហាញ អំពី សារៈសំខាន់នៃចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការស្អិតរមួត រវាងគ្រួសារសភាប្រទេសជាសមាជិកអេ-ភី-អេ ៕