សមាជិករដ្ឋសភា ចំនួន ៣រូប បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់កញ្ចប់អាហារគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋសាសនិឥស្លាមសម្រាប់ខែបួសរ៉ម៉ាឌនឆ្នាំ២០២៥ ចំនួន៤២០គ្រួសារ ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំង ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបានចែកអំណោយកញ្ចប់អាហារគរឿងឧបភោគបរិភោគ៤២០កញ្ចប់ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពី ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារ តុ ហាកឹម តួន ផងដែរ ។
ក្នុងឱកាសនោះផងដែរ សមាជិករដ្ឋសភាទាំងបីរូប បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ជាពិសេសថ្ងៃនេះដែរ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចូលរួមពិសារអាហារស្រាយបួសជាមួយសាសនិកឥស្លាមកម្ពុជា។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករ ១០គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០២គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ទឹកត្រចៀកកាំកំប៉ុង ០១យួរ ស្មើនិង ០៦កំប៉ុង
៦.ប្រេងឆា ០១ ដប ។
អំណោយរបស់Project O នៅប្រទេស សិង្ហបុរី ផ្តល់តាមរយៈសមាគមទ្រទ្រង់សង្គមអុីស្លាមកម្ពុជា បើតាមលោក សេន សារ៉ន ប្រធានសមាគមទ្រទ្រង់សង្គមអុីស្លាមកម្ពុជា បានរាយការណ៍ថា អំណោយទាំងអស់នេះមានតម្លៃសរុប8050ដុល្លាអាមេរិក។