នៅរសៀល ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអាណត្តិប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាក្រុងព្រៃវែង។
ក្នុងកិច្ចប្រជុំនេះដែរ ខ្ញុំបាទក្នុងនាមប្រធានស.ស.យ.កក្រុង បានសួរសុខទុក្ខដល់សមាជិក សមាជិកា ពិនិត្យលើវឌ្ឍភាពការងារនៅតាមសង្កាត់នីមួយៗ និងបានលើកឡើងអំពីផែនការត្រៀមរៀបចំក្នុងព្រឹត្តិការណ៍ “សង្រ្កានព្រៃវែង” ឆ្នាំ២០២៥ នាពេលខាងមុខនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទសូមលើកទឹកចិត្តដល់ប្អូនៗស.ស.យ.កក្រុង បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតក៏ដូចជាចូលរួមក្នុងការងារសង្គមឱ្យបានច្រើនផងដែរ។
មានការចូលរួមពី លោកអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក.ក្រុង ស.ស.យ.ក សង្កាត់ទាំង៤ ស.ស.យ.ក វិទ្យាល័យហ៊ុនសែនកំពង់លាវ និងស.ស.យ.ក វិទ្យាល័យព្រះអង្គឌួង។












