ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់គម្រោងលើកកម្ពស់អនាម័យទីក្រុងភ្នំពេញ


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៣ តុលានេះ បានជួបជាមួយក្រុម កម្មវិធីស្អាត ដែលដឹកនាំដោយលោកស្រី ជា សុផល្លាដើម្បីផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងគម្រោងលើកកម្ពស់អនាម័យទីក្រុងភ្នំពេញ។ ក្រុមកម្មវិធីស្អាត បានធ្វើបទបង្ហាញពីគម្រោងកម្មវិធីរបស់ខ្លួនដែលនឹងឡើងពេញ១ខែវិច្ឆិកាខាងមុខនៅតាមសាលារៀន តាមការនិពន្ធចំរៀង បង្កើតខ្លីបវីដេអូ ការបញ្ជ្រៀបចំណេះដឹងក្នុងសាលារៀន និងសិក្ខាសាលា រួមទាំងការប្រគុំតន្ត្រីជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍និងគាំទ្រចំពោះគម្រោងកម្មវិធីទីក្រុងស្អាតនេះដែលនឹងជាចំណែកមួយជួយបញ្ជៀបចំណេះ និងចំណេះធ្វើដល់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ឯកឧត្តម រដ្ឋមន្ត្រីបានជំរុញឱ្យក្រុមកម្មវិធីស្អាតបង្កើនសកម្មភាពការងាររបស់ខ្លួនជំរុញកាត់បន្ថយសំ្ឋរាម នៅតាមទីសាធារណៈ ដើម្បីឱ្យទីក្រុងភ្នំពេញស្រស់បំព្រងមួយកម្រិតបន្ថែមទៀត៕