កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង


ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង ។
ក្នុងកិច្ចប្រជុំនេះផ្តោតទៅលើចំណុចសំខាន់ៗ ក្នុងព្រឹត្តិការណ៍ “សង្រ្កានព្រៃវែង” ឆ្នាំ២០២៥ ដូចខាងក្រោម៖
១/ ស្ដីពី ការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្រ្កាន្តព្រៃវែង
២/ ស្ដីពី ការងាររៀបចំសុវត្ថិភាពចរាចរណ៍ និងចំណតរថយន្ត ម៉ូតូ កង់ និងឡាន ជូនបងប្អូនប្រជាពលរដ្ឋមកពីទីជិតនិងទីឆ្ងាយ
៣/ ស្ដីពី ការងារសម្អាតអនាម័យ បរិស្ថានក្នុងព្រឹត្តិការណ៍ ទាំងមុនពេលសង្រ្កាន និងបញ្ចប់សង្ក្រាន
៤/ ស្ដីពី ការងារតុបតែងកែលម្អភ្លើងពណ៌តាមអង្គភាព រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងតាមសាលារៀនទាំងអស់ក្នុងក្រុងព្រៃវែង
៥/ស្ដីពី ការស្នើសុំបងប្អូនប្រជាពលរដ្ឋដាក់ទង់ជាតិ នៅតាមផ្លូវបណ្ដោយផ្លូវទាំងអស់ចូលក្នុងក្រុងព្រៃវែង
៦/ ការផ្សព្វផ្សាយអំពី សេចក្តីជូនដំណឹងស្ដីពីការកុំតម្លើងថ្លៃលើការហូបចុក ស្នាក់នៅ និង សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់គ្រោះអគ្គីភ័យ និងបទល្មើសផ្សេងៗ ក្នុង​ក្រុងព្រៃវែង
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលក្រុង បានសំណូមពរដល់បងប្អូនក្រុមការងារទាំងអស់ ចូលរួមរៀបចំព្រឹត្តិការណ៍ “សង្រា្កនព្រៃវែង” ឆ្នាំ២០២៥ នេះឱ្យបានល្អប្រសើរ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ព្រោះជាកិត្តិយស និងជាមុខមាត់របស់ក្រុងព្រៃវែង ក៏ដូចជាខេត្តព្រៃវែងផងដែរ។
ដោយមានការអញ្ជើញចូលពី លោក លោកស្រី អភិបាលរងក្រុង លោកនាយក លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន លោកនាយក លោកស្រីនាយិកាសាលាមត្តេយ្យ និងបឋមក្នុងក្រុងព្រៃវែង កងកម្លាំងទាំងបី លោក លោកស្រី មេភូមិ អនុភូមិ គ្រប់ភូមិ និងសមាសភាពពាកពន្ធ័