សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះមរណភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាឪពុកបង្កើតរបស់ ឯកឧត្តម ដែលបានអនិច្ចកម្មនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។