រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។
ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី តំណាងប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។