ពិធីសូត្រមន្តលើករាសី និងគោចរាប់បាត មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរាប់បាត្រ ព្រះសង្ឃ ៦៦អង្គ នៅសង្កាត់ជើងទឹក!


ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមពិធីសូត្រមន្តលើករាសី មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ និងរាប់បាត្រ ព្រះសង្ឃ ៦៦អង្គ ដែលនិមន្តពីវត្តស្វាយសុខោ និងរោងដំរី នៅសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះផងដែរ លោកអភិបាល មានជាមី ០៣កេស និងថវិការាប់បច្ច័យមួយចំនួនផងដែរ។ ជាពិសេសជាងនេះ សង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ជើងទឹកចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ