ឯកឧត្តម សួស គង់ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់.ទទួល ១០០% លើការងារស្ថាបនាផ្លូវក្រាលល្បាយកំទេចថ្មភ្នំ ចំនួន ០១ខ្សែ


នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់.ទទួល ១០០% លើការងារស្ថាបនាផ្លូវក្រាលល្បាយកំទេចថ្មភ្នំ ចំនួន ០១ខ្សែ ប្រវែង ១០.០០០ ម៉ែត្រ ទទឹងខ្នងលើ ០៧ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ស្ថិតនៅច្រកសែនចៅ តាមបណ្តោយផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន ដែល អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ៕