សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ” ខ្ញុំមិនអាចទ្រាំនឹងបញ្ហានេះ បានតទៅទៀតទេ ត្រូវតែដោះស្រាយ


សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ” ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​បញ្ហា​នេះ បាន​តទៅ​ទៀត​ទេ ត្រូវ​តែ​ដោះស្រាយ ។ អ្នកចេញលិខិត ឲ្យ​ជន​បរទេស​ទាំង​អស់អត់​រួច​ខ្លួន​ទេ បើ​តាម​ផ្លូវ​ច្បាប់ ​ត្រូវចាប់​ដាក់​គុក​ទាំង​អស់ បើ​នៅ​តែ​បំពាន អត់​បាន​
ជា​ដាច់​ខាត”។ លើសពីនេះទៅទៀត សម្តេច ក៏បានសង្កត់ធ្ងន់ថា ” គ្រប់ខេត្ត ក្រុង រាជធានី ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍ច្បាប់ឱ្យបានត្រឹម ត្រូវចំពោះជនអន្តោប្រវេសន៍ទាំងអស់ ដែលបាន និងកំពុងស្នាក់នៅដោយខុស
ច្បាប់ ” ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ ១២៩ អនក្រ ចុះថ្ងៃទី១៥ សីហា ឆ្នាំ ២០១៧ ស្តីពីការលុបចោល និងដកហូតឯក សាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើ ប្រាស់ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ។