អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែងបានទទួលទេយ្យទាន និងបច្ច័យពីព្រះចៅអធិការវត្តទាំង ៨វត្ត នៅក្នុងក្រុងព្រៃវែង!


អនុសាខា កក្រកក្រុងព្រៃវែង ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញទទួលទេយ្យទាន និងបច្ច័យ ពីព្រះបណ្ណមុនី តី សុបុណ្យ ព្រះបាឡាត់គណខេត្តគណធម្មយុត្តិកនិកាយព្រះចៅអធិការវត្តថ្មីនិងព្រះខេមបិយ ប៊ុត សុភាព ព្រះសមុហ៍អនុគណក្រុង តំណាងព្រះអនុគណក្រុងនិង ព្រះគ្រូចៅអធិការ ចំនួន ៨វត្ត ដើម្បីទុកត្រៀមបម្រុង ក្នុងកិច្ចការងារមនុស្សធម៌ផ្សេងៗ ជាពិសេស ក្នុងការជួយដល់ជនងាយរងគ្រោះ គ្រួសារក្រីក្រ ចាស់ជរាឥតទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្ដរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា។

 

ក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំប្រសាសន៍ថ្លែងអំណរគុណពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

 

លោកប្រធានអនុសាខាបានប្រគេនពរដល់ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ សមប្រកបនូវពុទ្ធមង្គលពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀត ឡើយ ។

 

សម្ភារៈទទួលបានរួមមាន៖ អង្ករ, មី , ទឹកត្រី, ទឹកស៊ីអ៊ីវ , ទឹកសុទ្ធ , ទឹកភេសជ្ជៈ , គ្រឿងប្រឡុង , ទឹកដោះគោ, ត្រីខ និងថវិកាមួយចំនួន ។