ព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ១៤៥ម៉ែត្រ ដែលជាមូលនិធិរដ្ឋបាលសង្កាត់តាកោ ក្នុងឆ្នាំ២០២៥ នៅភូមិខ្នយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោកអភិបាលក្រុង បានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។
ចុងបញ្ចប់ លោកអភិបាលក្រុង និងលោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានចែករបស់អនុស្សាវរីយ៍ក្រម៉ាចំនួន៤០នាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង លោកចៅសង្កាត់តាកោ ក្រុមប្រឹក្សាសង្កាត់តាកោ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
















