អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន​ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង


នៅថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន​ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ ប្រតិភូក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងក្រុង/ស្រុកទាំង៨​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយរងទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធានការិយាល័យសរុបនិងព័ត៌មាន​ លោកប្រធានការិយាល័ទំនាក់ទំនងសាធារណៈ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។