ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន-អនុប្រធាន ពន្ធនាគារខេត្តសៀមរាប


ព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន-អនុប្រធាន ពន្ធនាគារខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលាខេត្តសៀមរាប ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងនេះ ដោយផ្ទេរភារកិច្ចលោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ធែម សាវុធ ពីប្រធានពន្ធនាគារខេត្តសៀមរាប ទៅទទួលមុខតំណែងជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) និងឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តកំពង់ធំ មកកាន់តំណែងជាប្រធានពន្ធនាគារខេត្តសៀមរាប។

ជាមួយគ្នានេះផងដែរ មន្ត្រីពន្ធនាគារចំនួន ៣ រូបទៀត ត្រូវបានក្រសួងមហាផ្ទៃតែងតាំងជាអនុប្រធានពន្ធនាគារខេត្តសៀមរាប។