(វិមាន ៧ មករា)៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា សមាជិកគណៈកម្មាធិការកណ្ដាលនិងជាអនុប្រធានគណៈទាក់ទងការបរទេស បានទទួលជួប លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមាន ៧ មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ខ្លឹមសាររួមនៃកិច្ចពិភាក្សា គឺ ផ្ដោតលើការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីស្ដគុយបា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សន:យល់ឃើញចំពោះស្ថានភាពតំបន់រៀងខ្លួននិងពិភពលោក។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុតអាស្រ័យចំណងមិត្តភាពយូរលុងជាប្រពៃណីយ៍។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគូបាអបអរសាទរខួបទី ៦៥ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំនេះ (១៩៦០-២០២៥)។













