លោក ម៉ននី បណ្ឌិត បានដឹកនាំកិច្ចប្រជុំការងារក្រុមចលនាអូសទាញគណបក្សផ្សេង និងប្រជុំត្រៀមរៀបចំវគ្គអប់រំនយោបាយ រួមទាំងការបញ្ចូលយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង


លោក ម៉ននី បណ្ឌិត អនុប្រធានគណបក្សក្រុងព្រៃវែង និងជាប្រធានក្រុមការងារយុវជនគណបក្សក្រុង រួមជាមួយលោកប្រធានគណបក្សក្រុង បានដឹកនាំកិច្ចប្រជុំការងារក្រុមចលនាអូសទាញគណបក្សផ្សេង និងប្រជុំត្រៀមរៀបចំវគ្គអប់រំនយោបាយ រួមទាំងការបញ្ចូលយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង នៅស្នាក់ការគណបក្សក្រុងព្រៃវែង។

ក្នុងកិច្ចប្រជុំនោះ លោកម៉ននី បណ្ឌិត បានផ្តាំផ្ញើរអោយសមាជិក សមាជិកា ដែលជាក្រុមការងារអូសទាញ ត្រូវពន្យល់ ណែនាំ អំពីគោលនយោបាយគណបក្ស លក្ខន្តិកៈបក្ស វរៈភាពរបស់ថ្នាក់ដឹកនាំ ក្នុងការសង្គ្រោះជាតិ និង បន្តអភិវឌ្ឍន៍ជាតិ រហូតមកដល់សព្វថ្ងៃនេះ ជូនដល់ប្រជាជនទូទៅ និងពិសេសគឺយុវជន ។

លោកម៉ននី បណ្ឌិត បានបន្តថា : យុវជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តថែរក្សាការពារសន្តិភាព និងការរីកចំរើនរបស់ប្រទេសយើង ទៅថ្ងៃអនាគត

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី សមាជិកអចិន្រ្តៃយ៍គណបក្សក្រុង ប្រធានគណបក្សសង្កាត់ទាំងបួន។