ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី រៀបចំវេទិកាថ្នាក់ភូមិភាគស្តីពី ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤


នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំវេទិកាថ្នាក់ភូមិភាគស្តីពី ការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកែប ខេត្តកំពត ខេត្តតាកែវ ចំនួន៣០០នាក់ នៅសាលប្រជុំសាលាខេត្តកែប។
វេទិកានេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធព្រឹទ្ធសភា និងសមិទ្ធផលព្រឹទ្ធសភា ការមានមតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបកស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ។