សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូន ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចួលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asia Infrastructure Investment Bank-AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
(AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី និងជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិធំទីពីររបស់ពិភពលោក មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន បច្ចុប្បន្នធនាគារមានសមាជិកជាង១១០នៅជុំវិញពិភពលោក ដូចជានៅអាស៊ី, នៅអឺរ៉ុប, នៅអាហ្វ្រិក, អូសេអានី, អាមេរិកខាងត្បូង និងអាមេរិកខាងជើង។