ក្រោមក្របខណ្ឌសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការទី៣ (កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន), នាព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការដាក់ចេញវិធានការគន្លឹះដើម្បីជំរុញសន្ទុះវិស័យទេសចរណ៍ ព្រមទាំងធានានិរន្តភាព និងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនដឹកជញ្ជូន, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ, ព្រមទាំងមានការចូលរួមតាមប្រព័ន្ធ Zoom ពីសំណាក់លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សរុបចំនួន ៦០រូប។














