លោក ម៉ននី បណ្ឌិត៖ រួមគ្នាដើម្បីក្រុងព្រៃវែងយើងស្អាត!


ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំធ្វើការសម្អាតបរិស្ថាន កាប់ឆ្ការព្រៃ ចាប់ពីរង្វង់មូលទូលកណ្តាប់ រហូតដល់ការ៉ាសសាំងប្រេងឥន្ធនៈ សេង លី នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

មានអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យអង្គភាព និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងទាំងអស់ លោកចៅសង្កាត់ទាំងបួន ស្មៀន មេភូមិ អនុភូមិ សមាជិកភូមិគ្រប់ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ព្រះអង្គឌួង បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ស.ស.យ.កវិទ្យាល័យអង្គឌួង ស.ស.យ.ក សង្កាត់ទាំងបួន ព្រមទាំងសមាសភាពពាក់ព័ន្ធ ។ អ្នកចូលរួមសរុបចំនួនប្រមាណ ៣០០នាក់។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។