សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូន សម្ដេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដម សុក ខា


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូន សម្ដេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដម សុក ខា ។

ការបាត់បង់ ឯកឧត្ដម សុក ខា គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អពិសេសចំពោះកូនៗ ចៅៗ ជាទីស្រឡាញ ហើយក៏ជាការបាត់បង់នូវវីរកុលបុត្រដ៏ល្អឆ្នើមមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះបហាក្សត្រ គ្រប់កាលៈទេសៈ ដែលបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងកិច្ចការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកបដោយជោគជ័យធំធេង និងធ្វើឱ្យព្រះរាជាណាចក្រល្បីល្បាញរន្ទឺ នៅលើសកលលោក ថែមទៀតផង ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម សុក ខា សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។