អភិបាលខេត្តស្វាយរៀង​ និងសហការី​ បាននៅជាប់ជាប្រចាំក្នុងការរៀបចំពិធីបុណ្យជាមួយក្រុមគ្រួសារនៃសព​ មន្ត្រីយោធាបម្រើការងារនៅកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ


ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅយប់ថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ ​អភិបាលខេត្តស្វាយរៀង​ និងសហការី​ បាននៅជាប់ជាប្រចាំក្នុងការរៀបចំពិធីបុណ្យជាមួយក្រុមគ្រួសារនៃសព​ លោកអនុសេនីយ៍ទោ​ តែម សុខជា ស្ថិតនៅឃុំទួលស្តី​ ស្រុកចន្ទ្រា​ មន្ត្រីយោធាបម្រើការងារនៅកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ទិសប្រយុទ្ធខេត្តព្រះវិហារ!