ឯកឧត្តម ទេព ងន បានឡើងថ្លែងក្នុងមហាសន្និបាតសភាជាតិអន្តរសភា លើកទី១៣៧


នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ម៉ោងនៅសហពន្ធ័រូស្សី ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូសភាជាតិកម្ពុជា បានឡើងថ្លែងក្នុងមហាសន្និបាតសភាជាតិអន្តរសភា លើកទី១៣៧ ស្តីពីការលើកកម្ពស់ពហុវប្បធម៌និងសន្តិភាពតាមរយៈការសន្ទនាអន្តរជំនឿ និងអន្តរជាតិនៅវិមាន Tavrichesky ក្នុងទីក្រុង Saint Petersbur។
ក្នុងនោះដែរ សភាកម្ពុជាបានផ្តោតទៅលើទិសដៅសំខាន់ចំនួន៦ដូចជា៖
១. លើកកម្ពស់នីតិរដ្ឋ យុត្តធម៌សង្គម និងភាពស្មើគ្នាចំពោះមុខច្បាប់
២. បង្កើនវប្បធម៌សន្ទនា វប្បធម៌ចែករំលែក និងវប្បធម៍ចូលរួម
៣. បង្កើនទំនាក់ទំនងរវាងអង្គនីតិបញ្ញតិ្ត នីតិប្រតិបត្តិ អង្គតុលាការ ថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល និងសមាគម
៤. ទប់ស្កាត់ឧបាយកលនយោបាយទុច្ចរិត ដែលអុចអាលការរើសអើងពូជសាសន៍ ការស្អប់ជនបរទេស និងភាពជ្រុលនិយមខាងនយោបាយ
៥. ទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានអមិត្ត ដែលប្រើប្រាស់ប្រពន្ធ័ឃោសនា បណ្តាញសង្កម និងវេទិកានានា
៦. ជម្រុញដំណើរសមាហរណកម្មកម្ពុជាទៅក្នុងក្របខណ្ឌ័តំបន់ និងពិភពលោក