ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត បានអញ្ជើញដឹកនាំ សមាជិកក្រុមប្រឹក្សាក្រុង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ដែលត្រូវជាម្តាយបង្កើត លោកជំទាវ លៀង ស្រីម៉ុល


រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្ដីរាជការរដ្ឋបាលក្រុង និងសង្កាត់កំពង់លាវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុិន សំ ដែលត្រូវជាម្តាយបង្កើត លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
ក្នុងឱកាសនោះដែរគណៈប្រតិភូរដ្ឋបាលក្រុង សូមសំដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមគោរពជូនពរដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា សុិន សំ សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយគ្នានោះផងដែរ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង អភិបាលរងក្រុង មន្ត្រីរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់កំពង់លាវ បានចូលបច្ច័យក្នុងពិធីបុណ្យផងដែរ។