គណៈប្រតិភូរដ្ឋសភា ចូលរួមកិច្ចប្រជុំសន្និបាត ប្រចាំឆ្នាំរបស់សមាជិកសភាអាស៊ីអាគ្នេយ៍នៅឥណ្ឌូណេស៊ី


គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម ទី សុគន្ធ លេខាធិការ គណៈ កម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរូមកិច្ចប្រជុំ សន្និបាត ប្រចាំឆ្នាំរបស់សមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំង នឹងអំពើពុករលួយ SEAPAC និងវេទិកាតុមូល Bulaksumur ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។

វេទិកាតុមូល Bulaksumur Roundtable Forum (BRF) បានប្រព្រឹត្តឡើង និងរៀបចំដោយ នាយក ដ្ឋាន នយោបាយនិងរដ្ឋាភិបាល នៃ Universitas Gadjah Mada (UGM) ក្នុងភាពជាដៃគូជាមួយ​ដៃគូ អចិន្ត្រៃយ៍ ជាមួយ SEAPAC រួមទាំង​មូល​និធិ Westminster ដើម្បីប្រជាធិបតេយ្យ (WFD)។

វេទិកាតុមូលនេះ បានរៀបចំជាកិច្ចប្រជុំពេញអង្គ និងបានពិនិត្យបញ្ហាប្រឈមបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងផ្តោតលើអំពើពុករលួយ អភិបាលកិច្ចមិនល្អ កង្វះតម្លាភាព អវត្ដមាននៃ​គណនេយ្យភាព និងនីតិរដ្ឋទន់ខ្សោយ ។

ភាពទន់ខ្សោយជាប្រព័ន្ធទាំងនេះជាការគំរាមកំហែងដល់សមត្ថភាពរបស់អាស៊ានក្នុងការសហការប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានឆ្លងដែនដូចជាភ្លើងឆេះព្រៃការ​បំពុ​ល​ដោយផ្សែងអ័ព្ទ ការកាប់ឈើខុសច្បាប់ និងកង្វះ​ទឹក។

អ្នកចូលរួមបានលើកឡើងពីការកើតឡើងនូវអំពើពុករលួយផ្នែកបរិស្ថាន និងការគ្រប់គ្រងធនធាន​ធម្មជាតិ​ដែលធ្វើឱ្យវិបត្តិអាកាសធាតុកាន់​តែ​អាក្រក់​ទៅៗ។

អង្គប្រជុំវេទិកាតុមូលក៏បានលើកឡើងផងដែរថា៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យបរិស្ថាន(Environmental Democracy) ដោយផ្តោតលើសសរ​ស្តម្ភ​ចំនួនបី​របស់ខ្លួនរួមមាន៖ ១-សិទ្ធិទទួលបានព័ត៌មាន ការចូលរួមពីសាធារណជន និងសិទ្ធិទទួល​បាន​យុត្តិធម៌ និងតួនាទីរបស់ពួកគេក្នុងការ​ពន្លឿន​សកម្មភាពអាកាសធាតុដើម្បីឆ្លើយតបនឹង​ការ​ប្តេជ្ញាចិត្តជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

២. ដើម្បីភ្ជាប់ភាគីពាក់ព័ន្ធដែលធ្វើ​ការលើសកម្ម​ភាព​អាកាសធាតុ និងលទ្ធិប្រជាធិបតេយ្យបរិស្ថាន​ក្នុងតំបន់ ក្នុងគោលបំណងជំរុញកិច្ចសហ​ប្រតិ​បត្តិ​ការលើបញ្ហាទាំងនេះនិងសសរស្តមទី៣.លើក​ទឹក​ចិត្ត​ដល់ការអនុម័ត និងការអនុវត្តក្របខ័ណ្ឌ SEA EDO នៅក្នុងប្រទេសដែលចូលរួម ដោយបង្ហាញ​ពីការអនុវត្តល្អបំផុត បញ្ហាប្រឈម និងអនុសាសន៍​ដែលអាចអនុវត្តបាន៕