អភិបាលខេត្តស្វាយរៀងទទួលអំណោយជាសំលៀកបំពាក់សម្រាប់កុមារចំនួន ៧០ ០០០ឈុត ពីក្រុមហ៊ុន វ៉ានជៀហាវ 


នាព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញទទួលអំណោយជាសំលៀកបំពាក់សម្រាប់កុមារចំនួន ៧០ ០០០ឈុត ពីក្រុមហ៊ុន វ៉ានជៀហាវ និតធីង ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅចែកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។