ឯកឧត្តម យឹម ភាង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយពលករ ជនភៀលសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែងចំនួន ២៩ គ្រួសារ


ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម យឹម ភាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បារាយណ៍ និងលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង  បានចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា របស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងឯកឧត្តម អុិត សុត្ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បារាយណ៍ ជូនដល់ពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ២៩គ្រួសារ នៅសាលាសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះ លោក ម៉ននី បណ្ឌិត និងឯកឧត្តម យឹម ភាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងឯកឧត្តម អុិត សុត្ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បារាយណ៍ផងដែរ។

 

សម្ភារៈ និងគ្រឿងឧបរិភោគបរិភោគ ក្នុង ១គ្រួសារទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ត្រីងៀត និងថវិកាមួយចំនួន។