សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។