សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Khadga Prasad Sharma Oli នាយករដ្ឋមន្ដ្រីនេប៉ាល់ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។





