(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Ritesh Kumar Singh នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការ ក.ប.ទ.។
ជាមួយបទពិសោធន៍ជិត ៣០ឆ្នាំ ជាថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍នៅអាស៊ី កន្លងមកលោក Ritesh មានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន VEON (ប្រទេសបង់ក្លាដេស) Bharti Airt (ប្រទេសឥណ្ឌា) Telenor (អាស៊ី និងឥណ្ឌា) និងថ្មីៗនេះជានាយកផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Indosat Ooredoo Hutchison (ប្រទេសឥណ្ឌូនេស៊ី)។
លោក Ritesh ជាអ្នកដឹកនាំដែលប្រកបដោយបទពិសោធន៍ ក្នុងការពង្រីកវិសាលភាពនៃនវានុវត្តន៍ថ្មី ពង្រីកឱកាស និងកសាងនូវប្រព័ន្ធអេកូឡូស៊ី ដែលយកចិត្តទុកដាក់លើអតិថិជន នៅតាមបណ្តាទីផ្សារដែលមានសក្តានុពលក្នុងតំបន់៕