ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រតិភូអធិការកិច្ច ដែលចុះបំពេញបេសកកម្មនៅតាមគោលដៅនៃអង្គភាពរងអធិការកិច្ច


ភ្នំពេញ: ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រតិភូអធិការកិច្ច ដែលចុះបំពេញបេសកកម្មនៅតាមគោលដៅនៃអង្គភាពរងអធិការកិច្ច ដើម្បីពិនិត្យ និងតម្រង់ទិសសម្រាប់អនុវត្តការងារសំខាន់ៗមួយចំនួន ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។