នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស បានទទួលជួបសម្ដែងការគួរសម និងទទួលលិខិតឱកាសទានអនុញ្ញាតជាផ្លូវការពីលោក TRAN TUAN ANH ដែលនឹងបំពេញមុខងារជាអគ្គកុងស៊ុលថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង។
នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និង វិនិយោគ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។


.j.jpg)