ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ានទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើកទី១៩​ និងកិច្ចប្រជុំពាក់ព័ន្ធ


ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធាន AMMTC-កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួម​កម្មវិធីបើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ានទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើកទី១៩​ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ អាន់វ៉ា អ៊ីប្រាហ៊ីម​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ម៉ាឡេស៊ី​ នាថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ២០២៥​ នៅទីក្រុង​ម៉ាឡកា​ ប្រទេសម៉ាឡេស៊ី​។

នៅ​ថ្ងៃ​ដដែល​ លោកជំទាវ​ វីរក្ស​ វិជ្ជតា​ អគ្គលេខាធិការរង​ តំណាង​ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ​ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ានទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​លើកទី១៩​ (19th AMMTC) និងកិច្ចប្រជុំ SOMTC ត្រៀមសម្រាប់កិច្ចប្រជុំពិគ្រោះចំនួន​ ០៤​ រួមមាន AMMTC + ៣​ លើកទី១៥,​ AMMTC + ចិន​ លើកទី១២​,​ AMMTC + ជប៉ុន​ លើកទី១០​ និង​ AMMTC + សាធារណរដ្ឋ​កូរ៉េ​ លើកទី៦។