រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង៤៩៧គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញក្នុងឱកាសភ្ជុំបិណ្ឌ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា


(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបញ្ចេញរថយន្ដក្រុងចំនួន៤៩៧គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្ដក្រុងសម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃនេះ មាននៅគោលដៅចំនួន៧ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ តាមរយៈសេចក្ដីជូនដំណឹងដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីទីតាំង និងម៉ោងជាក់លាក់នៃការចេញដំណើរ និងត្រឡប់មកវិញផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖