តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចុះសាកសួរសុខទុក្ខប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យកំពុងសំរាកព្យាបាលជំងឺ


កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៧លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវប៉ាល់ យឿន និង លោកជំទាវតុង ណារី សមាជិកបក្សខេត្ត បានអញ្ជើញចុះសាកសុខទុក្ខ លោកកៅ ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យនិងជាប្រធានគណបក្សប្រជាជន ស្រុក ដល់លំនៅដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនីបានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោហ៊ុនសែនប្រធានគណបក្សនិងសម្តេចអនុប្រធានគណបក្សកន្លងមកសម្តេចតែងតែគិតគូពីសុខទុក្ខនិងយកចិត្តទុកដាក់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់មិនដែលបោះបង់ចោលម្តងណាឡើយ។

លោកជំទាវកែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់លោកកៅហុន ត្រូវខិតខំថែទាំសុខភាព ជាពិសេសត្រូវអនុវត្តអោយត្រឹមត្រូវតាមបទបញ្ជារបស់លោកគ្រូពេទ្យទើបឆាប់ជាសោះស្បើយ ដើម្បីចូលរួមបំរើការងារថែទាំកូនចៅនិងជួយរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។

ក្នុងឱកាសនោះលោកជំទាវបាននាំយកថវិការបស់លោកឧកញ៉ា ស្រី ងួន និង លោកជំទាវ 200$ និងថវិការបស់លោកជំទាវផ្ទាល់លោកជំទាវប៉ាល់យឿននិងលោកជំទាវតុងណារី100$ ឧបត្ថម្ភដល់លោកកៅហុនសំរាប់ទិញថ្នាំព្យាបាលជំងឺផងដែរ៕