ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និង ចែកអាវរងារជូនដល់កងទ័ពជើងទឹក


នៅកំពង់ផែនាវាកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ គណៈប្រតិភូអគ្គមេបញ្ជាការ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញចុះសួរសុខទុក្ខ និង ចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ សម្រាប់ប្រើប្រាស់ក្នុងរដូវរងារ ខាងមុខនេះ។