ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ជំរាបរាយការណ៍ អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ក្នុងមូលដ្ឋាន ពីជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរ ការងារ របស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន ប្រជាពលរដ្ឋហើយព្រមជាមួយនេះ សម្តេចភក្តី បានជំរាបជូនអំពីសភាពការណ៍ថ្មីៗ របស់ប្រទេសជាតិ និងបានផ្តែផ្តាំសូមឲ្យអាជ្ញាធរសង្កាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ លើកកំពស់ជីវភាពរស់នៅ, មុខរបរ ,ការងារ និងរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនឡើង ជាពិសេសរួមគ្នាការពារសុខសន្តិភាពរបស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនមហិមា ដើម្បីទទួលបានដូចសព្វថ្ងៃនេះ៕