ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៧


ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៧
ក្រោមប្រធានបទផ្លាស់ប្តូរអនាគតនៃការធ្វើចំណាកស្រុកតាមរយៈការវិនិយោគលើសន្តិសុខស្បៀងនិងអភិវឌ្ឍជនបទ ទិវានេះបានប្រារព្ធធ្វើនៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ
ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញខេត្ត លោកស្រី Nancy Walters តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោក Alexandre Huynh តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមកសិករ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាសសរុបចំនួនប្រមាណជាង៦០០នាក់។