នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធីសូត្រមន្តក្រុងពាលី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ។
ពិធីនេះដែរធ្វើឡើង ដើម្បីសុំសេចក្តីសុខទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលសាលារាជធានីភ្នំពេញតែងតែប្រារព្ធឡើងមុនពេល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកមកដល់ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។
ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ដ្រីក្រោមឱវាទ ប្រារព្ធពិធីសូត្រមន្តក្រុងពាលី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្ដីសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
