(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមក្រសួងការពារជាតិ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕

