លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោក កង ថេង នៅមន្ទីរពេទ្យលោកសង្ឃ


លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងសហការី នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញជួបសួរសុខទុក្ខលោក កង ថេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ហៅ(ពេទ្យលោកសង្ឃ) នារាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោក និងក្រុមគ្រួសារ ហើយលោកជំទាវ សូមជូនពរឲ្យអ្នកជម្ងឺឆាប់ជាសះស្បើយពីជម្ងឺឆាប់ៗឡើងវិញ ដើម្បីបានចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅមូលដ្ឋានបន្តទៀត។