ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក​ចំនួន​ ៧៧​គ្រួសារ​ ដែលមកស្នាក់អាស្រ័យនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


នាព្រឹក​ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹកដែលមកស្នាក់អាស្រ័យនៅឃុំតាជេសចំនួន ១៤គ្រួសារ ឃុំឈូកសចំនួន ៣៧គ្រួសារ​ ឃុំច្រេស​ចំនួន​ ១១គ្រួសារ​ និង​ឃុំ​ពានី​ចំនួន​ ១៥គ្រួសារ​។
ការ​ជួប​សំណេះសំណាល​នេះ ក៏មាន​ការ​ចូលរួម​ពី​ ឯកឧត្តម អុិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច លោក​អភិបាល​រង​ស្រុក​ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំតាជេស ឃុំឈូកស​ ឃុំ​ច្រេស​ និង​ឃុំ​ពានីផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខវីរៈកងទ័ព និងបងប្អូនជនភៀសសឹក អំពីការហូបចុក កន្លែងស្នាក់នៅ សុខភាព និងអនាម័យ។
ក្នុង​នោះ​ដែរ​ ឯកឧត្តមបណ្ឌិត បាននាំយកគឿងឧបភោគបរិភោគមកចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ៣ដប ទឹកស៊ីអុីវ ៣ដប និងថវិកាមួយចំនួនមកចែកជូនផងដែរ៕