ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីភាព ក្នុងពិធីរៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពីការអនុវត្តកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៧


ខេត្តកណ្តាល ៖ រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពីការអនុវត្តកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៧ របស់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ ស/ជិក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ប្រធាន/អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សា/គណៈអភិបាលក្រុង-ស្រុក, នាយក/នាយករង រដ្ឋបាល, នាយក/នាយករងទីចាត់ការ, អង្គភាពចំណុះសាលាខេត្ត, ប្រធានគណៈកម្មាធិការកិច្ចការនារី និងកុមារក្រុង-ស្រុក, នាយករដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៦០ នាក់។
អង្គសិក្ខាសាលាបានដំណើរការរយ:ពេលពេញមួយថ្ងៃនេះ ។
ក្នុងមតិបិទអង្គសិក្ខាសាលា ឯកឧត្តម ម៉ៅ ភិរុណ បានផ្តាំផ្ញើ ដូចខាងក្រោម ៖
*ត្រូវចាត់អាទិភាពគម្រោងឱ្យបានត្រឹមត្រូវ ដើម្បីធានាថាចំនួនគម្រោងសមស្របនឹងធនធានដែលអាចរកបាន។
*ត្រូវបន្តពង្រឹងការចូលរួមពីអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យកម្មវិធីវិនិយោគឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។
*ត្រូវពិចារណា រៀបចំកាលវិភាគដំណើរការកសាងកម្មវិធីវិនិយោគ ឱ្យស្របទៅតាមផែនការយុទ្ធសាស្រ្តថវិកា ក្នុងបំណងធ្វើឱ្យការវិភាជន៍ថវិកា ឆ្លើយតបទៅនឹងគម្រោងអាទិភាព ។
*ស្ថាប័នពាក់ព័ន្ធត្រូវឱ្យតម្លៃលើគម្រោងសេវាកម្មនិងគួររំលេចក្នុងកម្មវិធីវិនិយោគ បីឆ្នាំរំកិល និងត្រូវយកតារាងតាមដាន ពីកម្មវិធីវិនិយោគ ទៅប្រើប្រាស់ដើម្បីរៀបចំសកម្មភាពអនុវត្ត និងធ្វើការតាមដាន ដោយបញ្ចូលទិន្នន័យ សូចនាករប្រចាំត្រីមាស សម្រាប់ជាមូលដ្ឋាន នៃការអនុវត្តកម្មវិធីវិនិយោគ និងសម្រាប់ជារបាយការណ៍ក្នុងអាណត្តិក្រុមប្រឹក្សា។