(កូរ៉េខាងត្បូង)៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ អមដោយអនុព័ន្ធការងារ បានចុះសួរសុខទក្ខ ប្អូនប្រុស ទេព ស៊ីណា អាយុ ៣២ឆ្នាំ ជាពលករបម្រើការងារផ្នែកឧស្សាហកម្មនៅតំបន់ក្វាងជូធំ ដែលរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស៊ីនហ្គា ( Sin Ga hospital )។
ស្ថានទូតបានស្នើសុំមន្ទីរពេទ្យបន្តការយកចិត្តទុកដាក់ជាមួយប្អូនប្រុស និងពិនិត្យលទ្ធភាពក្នុងការបន្ថូបន្ថយលើថ្លៃព្យាបាលផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់សាច់ញាតិ ទុកប្រើប្រាស់ក្នុងការសម្រាលលើថ្លៃចំណាយផ្សេងៗផងដែរ ៕






