(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមហ៊ុន Hong Kong Trade Development Council (HKTDC) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក៏ដូចជាដើម្បីលើកកម្ពស់ការផ្គូរផ្គងអាជីវកម្មក្នុងចំណោមទីផ្សារហុងកុង-កម្ពុជា និងទីផ្សារអន្តរជាតិដទៃទៀត៕























